លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជិះទូកត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅចំណុចទំនប់៩៤ ស្រុកកណ្តាលស្ទឹង ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ជិះទូកត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅចំណុចទំនប់៩៤ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលរស់នៅតាមខ្នងទំនប់នោះ និងបានត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសម្ភារ ក្នុងការជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោស្នងការ បានយកចិត្តទុកដាក់ ជំរុញឱ្យកងកម្លាំងក្រោមការគ្រប់គ្រងរបស់ខ្លួន ជួយអន្តរាគមន៍ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មកកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា, ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ។ បើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ។ ដូច្នេះសូមប្រុងប្រយ័ត្នអោយបានខ្ពស់បងប្អូន ! ខណះចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាអាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែល  អាចបង្កជាជំនន់ទឹកភ្លៀងចំនួន១៤ រាជធានី-ខេត្ត ! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print