ព្រះកាយ ច័ន្ទ ជួបទុក្ខធំ ក្រោយឪពុកជាទីគោរពស្រលាញ់ទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ជាអ្នកដែលតែងតែនៅកៀកកិតជិតកូនស្រីបណ្តូលចិត្ត ជាអ្នកតុបតែងខ្លួន ផ្តល់ដំបូន្មានល្អៗដល់កូនស្រីគឺកញ្ញាព្រះកាយ ច័ន្ទ តែពេលនេះគាត់បានលាចាកលោកបាត់ទៅហើយ។ សារចូលរួមរំលែកទុក្ខជាច្រើនពីសំណាក់សិល្បកររួមអាជីព បានផ្ញើទៅកាន់តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ព្រះកាយ ច័ន្ទ ក្រោយពីតារាស្រីរូបនេះបានបង្ហោះសារដ៏ក្តុកក្តួលរំជួលចិត្តមួយគឺដំណឹងមរណភាពរបស់ឪពុករបស់នាង ដែលត្រូវបានបង្ហោះនៅយប់រំលេងអាទ្រាធចូលថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២១នេះ។
តារាសម្តែង កញ្ញា ព្រះកាយច័ន្ទ បានបង្ហោះសារខ្លីនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដោយក្តីសង្វែកជាពន់ពេកថា”លោកឪពុកជាទីស្រលាញ់របស់កូនអើយ…….
លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងមានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ”។ គេនៅមិនទាន់បានដឹងនៅឡើយទេថាតើមូលហេតុនៃការទទួលមរណភាពរបស់អតីតសិល្បកររូបនេះដោយសារមូលហេតុអ្វីនឡើយនោះទេ។ ទោះជាយ៉ាងណាមរណភាពរបស់គ្រូបង្ហាត់សិល្បៈបុរាណរូបនេះត្រូវបានគេចាត់ទុក្ខថាជាការបាត់បង់ធនធានសិល្បករឆ្នើម ដែលលោកធ្លាប់បានចំណាយកម្លាំងកាយចិត្តស្ទើរពេញមួយជីវិតដើម្បីវិស័យសិល្បៈ។សិល្បករ និងអ្នកគាំទ្រនាងជាច្រើនបានផ្ញើសារំលែកទុក្ខជាច្រើនផ្ញើទៅកាន់តារាស្រីរូបនេះ និងបានថ្លែងពីការស្រណោះអាល័យ និងមិនគួរឲ្យជឿ ព្រោះតែកន្លងទៅឪពុករបស់នាងលោក ពៅ ចាន់តារា ជាមនុស្សរួសរាយរាក់ទាក់ ជាអតីតសិល្បករ និងជាគ្រូបង្រៀងផ្នែកសិល្បៈបុរាណទៅកាន់សិស្សជាច្រើន ក្នុងក្លឹបព្រះកាយច័ន្ទ និងជាអ្នកដែលត្រួសត្រាយផ្លូវសម្រាប់កូនស្រីឈានឡើងក្នុងវិស័យសិល្បៈ១ទសវត្សរ៍កន្លងមកនេះ។ សារព័ត៌មានរបស់យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារតារាសម្តែងព្រះកាយច័ន្ទដែលបានបាត់បង់ឪពុកជាទីគោរពស្រលាញ់ សូមដួងវិញ្ញាណក្ខន្ធលោកគ្រូ ពៅ ចាន់តារាបានទៅកាន់ទីសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print