តុលាការប្រកាសសាលក្រមផ្តន្ទាទោសក្រុមមាត់ដាច(ញុះញង់)ដាក់ពន្ធនាគារពី២០ខែទៅ២ឆ្នាំ និងប្រកាសចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង.ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម មកប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចំនួន១៥ នាក់ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ចាប់ពី២០ ខែដល់២ឆ្នាំ នឹងមានពិន័យជាប្រាក់ចូលថវិការរដ្ឋទៀតផង ។
អ្នកនាំពាក្យបន្តថា លទ្ធផលនៃការប្រកាសសាលក្រម កាលពីព្រឹកមិញនេះ ដែលមានសាលក្រមលេខ ៣៥១៥”ន” ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១​ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី០៦ខែ សីហា ឆ្នាំ ២០២០​ ដោយបា​នសម្រេចផ្តន្ទាទោសលើ​ជនជាប់ចោទ ៖
១.ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន២ លានរៀល តែតម្រូវឲ្យអនុវត្តទោសដាក់ពន្ធនាគារ១៥ ខែ ទោសនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ ។
២.ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ ។
៣. ឈ្មោះ ឈឿន ដារ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
៤. ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
៥. ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
៦.ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
៧.ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
៨.ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
៩.ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
១០.ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ ឆ្នាំ។
១១.ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។ ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
១២.ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។
១៣.ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៤.ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៥.ឲ្យឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស ឱ្យរួចផុតពីបទចោទ.ផ្ដើមគំនិតក្នុងអំពើញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print