សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ មិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់
ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១នៅចំណុចសួនតាឌី ស្ថិតនៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ សុភាព កាណារ៉ា  អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចំណែកម្នាក់ទៀតបានរត់គេចខ្លួនភ្លាមៗ។

រីឯបុរសម្ចាស់ទូរស័ព្ទមានឈ្មោះស៊ុំ រ៉ាម៉ន  អាយុ២១ ឆ្នាំមុខរបរ កម្មកររោងចក្រ រស់នៅភូមិ ស្រម៉ជ្រុំ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីNEK (និច)ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង ១O ២០៥៨នៅចំណុចសួនតាឌីរួចក៏បានធ្វើសកម្មភាព
ឆក់ទូរសព្ទដៃជនរងគ្រោះតែ  មិនបានសំរេច ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកអន្តរាគមន៏ដេញចាប់និងឃាត់ខ្លួនបានម្នាក់។

បច្ចុប្បន្ន ជនសង្ស័យ និងមធ្យោបាយម៉ូតូដែលធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកំពុងស្រាវជ្រាវរកជនសង្ស័យកំពុងរត់គេចខ្លូន ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print