នគរបាលក្រុងព្រះសីហនុ ចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តបតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ​ បានចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកំសាន្ត ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

សូមជម្រាបថា​ កាលពីម្សិលមិញនេះ​ កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅថ្ងៃទី​២៧ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង១៣​ និង១០នាទី ក្នុងនោះមានជនសង្សយ័ចំនួន ០៤នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុច ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ៖

១/​ ឈ្មោះ គឹម សុង ភេទប្រុស អាយុ​ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
២/ ឈ្មោះ មាគ ឃន ភេទប្រុស អាយុ ​៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
៣/ ឈ្មោះ សោម សុផា ភេទប្រុស អាយុ​ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៤/ ឈ្មោះ អុឹម សូនី ភេទប្រុស អាយុ​ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន៖​ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤កញ្ចប់,​ ទូរសព្ទ័​ដៃ ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

 

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print