រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Young នៅថ្ងៃទី២៧ខែតុលា បានប្រកាសថា ប្រទេសនេះនិងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱ្យមានជំនួបពិភាក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅក្នុងទីក្រុងមូស្គូ លោក Chung Eui Young បានឱ្យដឹងថា «ប្រទេសទាំងពីរបានចែករំលែកគោលជំហរស្តីពីបញ្ហាបរមាណូកូរ៉េខាងជើង ហើយបានព្រមព្រៀងសហការដើម្បិសន្តិភាពនៅឧបទ្វីប»។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក៏បានវាយតម្លៃខ្ពស់ចំពោះរុស្ស៊ី ដែលបានគាំទ្រដល់សន្តិភាពឧបទ្វីប ។ ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីវិញ លោក Sergei Lavrov បានបញ្ជាក់ថា «ដំណោះស្រាយការបរទេសគឺជាកត្តាចាំបាច់បំផុត ចំពោះបញ្ហាកូរ៉េខាងជើង ។ លោកបន្តទៀតថា «យើងអាចធ្វើសកម្មភាពតាមរយៈកិច្ចការបរទេស ក្នុងនោះមានការតភ្ជាប់កិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយដោយសន្តិភាព បញ្ចៀសការប្រឈមមុខតានតឹងដាក់គ្នា។ នៅពេលនេះកូរ៉េខាងត្បូងបានខិតខំតាមរយៈកិច្ចការបរទេសជាមួយអាមេរិក ជប៉ុន ចិន ក្នុងការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ កូរ៉េខាងត្បូងក៏បានជំរុញអាមេរិកឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមឆ្នាំ១៩៥០-១៩៥៣៕ ដោយសាធី
រូបថត៖TTXVN-VNA.
រូបថត៖Yonhap/TTXVN.