ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មាន អ្នកខ្លះដឹងតិចៗ អ្នកខ្លះខំបើកត្រជៀកផ្ទៀងស្ដាប់គេនិយាយរហូតប្រកែកគ្នាឡើងបែកផ្សែងក៏មាន ហើយមានចម្ងល់សួរគ្នាទៅវិញទៅមកនៅតាមហាងកាហ្វេ បាយ គុយទាវ ។ល។ ក្នុងក្រុងពោធិ៍សាត់ ។
ទីតាំងដែលគេខ្សឹបខ្សៀវគ្នាហើយសង្ស័យលក់នោះ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះផ្លូវដែក ជាប់នឹងតំបន់ផ្លូវដែកខត្តពោធិ៍សាត់ ស្ថិតក្នុងភូមិស្ថានី្ន សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើលើកឡើងបន្តថា គ្នាននរណាម្នាក់បានដឹងឲ្យបានច្បាស់លាស់នោះទេ ថា ដីបឹងកម្ផោក ឬស្មៅដុះញ៉ុកនេះជាដីចំណីផ្លុវជាតិលេខ៥ ឬផ្លូវដែក ហើយបើនៅសល់ពីចំណីផ្លូវទាំងពីរខាងលើជាកម្មសិទ្ធិបុគ្គល ឬស្ថាប័នណាឲ្យពិតប្រាកដ ប៉ុន្តែអ្នកខ្លះនិយាយថា ជាសាពើភ័ណ្ឌរបស់ផ្លូវដែក គ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនពោធិ៍សាត់ ហើយការចាក់ដីលុបនេះ ជាការចាក់រំលោភយកចំណីផ្លូវ ឬជាការជួលប្រវាស់ ឬជាការទិញលក់នោះទេ ដូច្នេះ ពត៌មានអេកអូចបានត្រឹមនាំគ្នាឆ្ងល់រៀងៗខ្លួន មិនទាន់មានប្រភពច្បាស់លាស់ដដែល ខណៈគេកំពុងធ្វើសកម្មភាពចាក់ដីរាល់ថ្ងៃ តែអ្នកខ្លះទៀតនិយាយថា ការចាក់ដីនេះមានលោកឧកញ៉ាម្នាក់ជាអ្នកចាក់ ប៉ុន្តែគេមិនដឹងមានគំរោងស្ថាបនាអ្វី ឬអភិវឌ្ឍន៍អ្វីនោះទេ ។
ពាក់ព័ន្ធនឹងការចាក់ដីលុបបឹងកម្ផោក រំលោភចំណីផ្លូវខាងលើ អ្នកកាសែតព្យាយាមទំនាក់ទំនងទៅលោក យស់ សំអាត់ ចៅសង្កាត់ស្វាយអាត់ សុំការពន្យល់ខ្លះមិនបានទេ ដោយទូរស័ព្ទតេមិនចូល ប៉ុន្តែលោក ចាប នាង បានប្រាប់តាមទូរស័ព្ទដែរថា ជាការអភិវឌ្ឍរបស់ខេត្ត ដោយឡែកលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនបានបញ្ជាក់អំពីការជួល ប្រវាស់ ឬលក់ ទិញអ្វីនោះដែរ តែជាសម្បតិ្តរបស់មន្ទីរពិតមែន ហើយការចាក់ដីខាងលើនេះ ជាការអភិវឌ្ឍរបស់សាលាខេត្ត ៕
ដោយ៖ ប៉ឹម ពិន