ព្រឹកនេះចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈកម្ពុជា និងក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ នៅទីស្តីការក្រសួងក្នុងទីក្រុងសេជុង សាធារណរដ្ឋកូរ៉េ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត បានចូលរួមជាសក្ខីភាពក្នុងកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈកម្ពុជា និងក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ នៅទីស្តីការក្រសួងក្នុងទីក្រុងសេជុង សាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីក៏បានចូលជួបសម្តែងការគួរសម ចំពោះ លោក រដ្ឋមន្ត្រី KIM WOO-HO រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិក។ ក្នុងជំនួបនេះ លោកស្រីបានរំលេចអំពីចំណងមិត្តភាពយ៉ាងល្អរវាងកម្ពុជានិងកូរ៉េ ដែលក្នុងនោះ ក៏បានលើកពីប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េឱ្យកាន់តែស្អិតរមួតតាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងពហុភាគី អាស៊ាន-កូរ៉េ តំបន់មេគង្គ-កូរ៉េ និងការគាំទ្រគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតី Moon Jae-in នៅក្នុងគោលនយោបាយយុទ្ធសាស្ត្រភាគខាងត្បូងថ្មី ជាពិសេសពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
សូមរម្លឹកថា, ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានសូមអបអរសាទរ ប្រកបដោយមោទនភាព ដែលកម្ពុជាទទួលតំណែងជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលរវាងអាស៊ាន និងបណ្តាប្រទេសធំៗ ដូចជាអាមេរិក ចិន ជប៉ុន កូរ៉េ អូស្ត្រាលី សារជាថ្មីម្តងទៀតនាឆ្នាំ២០២២!

មោទនភាពជាតិកម្ពុជា ទទួលញញួរប្តូរវេនអាស៊ានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីធានាបាននូវសុខដុមរមនា សន្តិភាព និងវិបុលភាពដែលនឹងជាប្រយោជន៍សម្រាប់តំបន់ និងប្រជាជនរបស់យើង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print