អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែតុលា​!​ អប់រំផ្សព្វផ្សាយច្បាប់ ២៦៣ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២៣នាក់ (យានយន្ត ៨៥គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​ឃាត់ខ្លួនមនុស្ស៦នាក់ (អប់រំ និងពិន័យ)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រទី២៩ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែតុលា​​ ឆ្នាំ​២០២១​។

​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១៖
*១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២៦៣ទីតាំង
*២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១២៣នាក់ (យានយន្ត ៨៥គ្រឿង)
*៣.ការអនុវត្តវិធានការច្បាប់ ១ករណី
ក.ឃាតខ្លួនមនុស្ស (អប់រំ និងពិន័យ) ៦នាក់
ខ.ឃាត់យានយន្ត (គ្មាន)
គ.ពិន័យជាប្រាក់ (គ្មាន)។

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print