អាមេរិក សាងសង់មន្ទីរពេទ្យសម្ងាត់នៅរូងភ្នំ ពេលណាតូបានបង្កើនសកម្មភាពនៅជិតព្រំដែនរុស្ស៊ី

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិក បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរូងភ្នំប្រទេសន័រវែស ការសាងសង់ខាងលើ ក្រោយពេលទីក្រុងវ៉ាស៊ីនតោន និងណាតូ បង្កើនសកម្មភាពនៅភាគខាងជើងប្រទេសរុស្ស៊ី។

កាលពីខែតុលា កម្លាំងទាហានជើងទឹកអាមេរិក នៅតំបន់អឺរ៉ុប (NAVEUR) និងទីបញ្ជារការ ជំនួយសុខាភិបាល នៃទាហានជើងទឹកអាមេរិក ដើម្បីផ្លាស់ប្តូរទីតាំងសុខាភិបាល ទៅកាន់រូងក្រោមដីជីតតំបន់ Gogen ភាគខាងជើងប្រទេសន័រវែស។
តាមការលើកឡើងរបស់លោក Michael Lucas អ្នកទទួលបន្ទុកជំនួយសុខាភិបាល នៃកម្លាំងទាហានជើងទឹកអាមេរិក មានតួនាទីជាមន្ទីរពេទ្យចល័ត នៅពេលនេះបានផ្លាស់ប្តូរទៅកាន់ទីតាំង រូងក្រោមដី ដើម្បីបញ្ចៀសហានិភ័យ។ លោក Michael Lucas បានបញ្ជាក់ថា រូងភ្នំនៅក្នុងប្រទេសន័រវែសគឺពិតជាល្អ អាចដាក់ទីតាំងសុខាភីបាលដោយសុវត្ថិភាពនិងជួយសង្គ្រោះទាន់ពេលវេលា។
មន្ទីរពេទ្យ នៅក្នុងរូងភ្នំមាន១៥០គ្រែ អាចជួយសង្គ្រោះបន្ទាន់នៅគ្រប់ទីកន្លែងក្នុងតំបន់អឺរ៉ុប ។ ក្នុងមន្ទីរពេទ្យក្រោមដីមាន២០គ្រែសង្គ្រោះបន្ទាន់និង ១៣០ គ្រែព្យាបាលធម្មតា និងមានបន្ទប់វេះកាត់ ៤បន្ទប់ … មានរក្សាទុកឈាមចំនួន៣០០ អាចជួយសង្គ្រោះបន្ទាន់បានគ្រប់ពេល ៕

រូបថត៖US Navy.

...


រូបថត៖USDD.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print