រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ដល់កុមារអាយុ៥ឆ្នាំនៅក្នុងខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់កុមារា កុមារី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតា បិតា និង អាណាព្យាបាលទាំងអស់ដែលមានកូនឫអ្នករស់នៅក្នុងបន្ទុក អាយុ៥ឆ្នាំ អោយបានជ្រាបថា៖ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ស៊ីណូវ៉ាក់ ដូសទី១ និង ដូសទី២ ដោយរក្សាគម្លាតពីដូសទី១ទៅដូសទី២ គឺ ២៨ថ្ងៃ។ ចាប់ផ្តើមចាក់ជូន ចាប់ពី ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះតទៅ វេលាពីម៉ោង ៨:០០នាទី ដល់ម៉ោង ១៧:០០នាទី (ឈប់សម្រាក អាហារថ្ងៃត្រង់ម៉ោង១២:០០ដល់ម៉ោង១៤:០០នាទីរសៀល) ហើយពុំមានការឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ និង ថ្ងៃបុណ្យ ឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម មាតាបិតា អាណាព្យាបាលទាំងអស់ នាំកុមារដែលមានអាយុ៥ឆ្នាំ មកចាក់វ៉ាក់សាំងនៅតាមទីតាំងដែលកំណត់ក្នុងតារាងខាងក្រោម និង សូមយកមកជាមួយនូវ៖សំបុត្រកំណើត ឫ សៀវភៅគ្រួសារ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យធ្វើប័ណ្ណចាក់វ៉ាក់សាំងជូននិងបញ្ចូល ទិន្នន័យក្នុងប្រពន្ធ័គ្រប់គ្រងការចាក់វ៉ាក់សាំង ហើយសូមប្រកាន់ភ្ជាប់នូវ វិធានការ ៣ការពារ និង ៣កុំ និង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរប្រកបដោយសេចក្ដីថ្លៃថ្នូរ។

រដ្ឋបាលខេត្តកំពត សង្ឃឹមនិងជឿជាក់ថា អាណាព្យាបាលទាំងអស់នឹងយកចិត្តទុកដាក់នាំកូនមកចាក់វ៉ាក់ សាំងអោយបានគ្រប់ៗ គ្នា ដើម្បីការពារសុខភាព រួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៏។ សូមជូនភ្ជាប់នូវទីតាំងចាក់វ៉ាក់សាំងដូចបានរៀបរាប់ក្នុងតារាងខាងក្រោម។ ចំពោះព័ត៌មានលំអិត សូម ទាក់ទងផ្ទាល់ទៅទីតាំងចាក់វ៉ាក់សាំងនិមួយៗ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print