ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១នេះ លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នឹងជាអភិបាលខេត្ត លោកឈាង ឡាក់ អនុប្រធានកិត្តិយស គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងជាប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង កន្លងទៅចំនួន.៣៦០ គ្រួសារ មកពី ភូមិដំរីជ្រុំ ឃុំ ក្បាលរមាស នឹង ភូមិ ស្វាយរៀង ឃុំ តាឡាត ស្ថិតក្នុងស្រុក សេសាន ខេត្តស្ទឹងត្រែង ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក លោក លោកស្រី ដែលជា អនុប្រធាន នឹង សមាជិក គណៈកម្មការសាខាកាកបាទក្រហមខេត្ត
លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គណៈកម្មការសាខាកាកបាទក្រហមស្រុក សេសាន ជាច្រើនរូប ផងដែរ ។
មានប្រសាសន៍ក្នុងអង្គពិធីនេះផងដែរ លោក ស្វាយ សំអ៊ាង បានលើកឡើងថា. អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រ ជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៍សម្បុរអ្វីឡើយ ហើយលោក តែងតែចាត់ឲ្យតំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមពាក្យស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមគ្នានោះដែរ លោកប្រធាន ក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ឡើង វិញ បន្ទាប់ពី ទឹកបានស្រកចុះទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូលផងដែរ។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៣៦០ គ្រួសារ ក្នុង១គ្រួសារ ក្នុងពេលនេះដែលជាអំណោយដ៍ថ្លៃងថ្លារបស់សម្តេចទាំងទ្វេរ តាមរយៈលោកអភិបាលខេត្តថ្ងៃនេះ ទទួលបាន: អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ នឹងម៉ាស់ ផងដែរ ៕
ដោយ៖ មាស សុផាត