រថយន្ដ Mercedes ស៊េរីទំនើប១គ្រឿង ពាក់ស្លាកលេខនគរបាល 2-1449 ក្លែងក្លាយ និងបំពាក់សឺរ៉ែន ត្រូវបាននាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្ទូចយកយកទៅចាត់វិធានការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចយករថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ស្លាកលេខនគរបាលក្លែងក្លាយ និងដាក់ LOGO ប៉ូលិស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានយ៉ាងដូច្នេះថា «ក្រោយពីទទួលបានព័ត៌មាន ខ្ញុំបានបញ្ជាឱ្យសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាប់វិធានការតាមផ្លូវច្បាប់»។
តាមពិតទៅ ! នេះគឺជាអំពើល្មើសច្បាប់ ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ក៏ដូចជាប៉ះពាល់ដល់អង្គភាពអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមជម្រាបជូនថា រថយន្ដ Mercedes ស៊េរីទំនើបដែលពាក់ស្លាកលេខក្លែងក្លាយ ន.ប 2-1449 ដោយមានការបំពាក់សឺរ៉ែន និងដាក់ LOGO ប៉ូលិស ត្រូវបានគេឃើញចតនៅមុខអគារអូឡាំព្យ៉ា ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print