ឃាត់ខ្លួន​មនុស្ស​៣នាក់​ ពាក់ពន្ធ័​ករណី​គ្រឿងញៀន​ ២ករណី​ផ្សេង​គ្នា​ ក្នុង​ខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបេីកប្រតិបត្តិការបង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា។ នេះបេី​យោង​តាមប្រភពព័ត៍មាន​ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹងថា​នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្រ្តី​នគរបាល​ខេត្ត​ បានឱ្យដឹងទៀតថា​ ករណីទី១, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន​០២នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២១ វេលាម៉ោង​៧:៣០នាទី ព្រឹកស្ថិតនៅក្រុម​៤៣ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

ដោយ​ឃាត់ខ្លួនជនសង្ស័យពីរនាក់​ រួមមាន​៖
១-ឈ្មោះ ហ៊ុយ ប៊ុននី ភេទ​ប្រុស​ ជនជាតិខ្មែរ
មុខរបរ អ្នកដឹកជញ្ជូន ។
២-ឈ្មោះ សុខ ចិត្រា ជនជាតិខ្មែរ មុខរបរ ដឹកត្រី ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ចំនួន ២កញ្ចប់
-ទូរសព្ទ័​ដៃ ០២គ្រឿង
-ម៉ូតូ ចំនួន​ ០១គ្រឿង។

ចំណែក​ករណីទី២, កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន​០១នាក់ កាលពីថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ វេលាម៉ោង​ ២២​ និង២០នាទី​យប់ ស្ថិតនៅក្រុម​១២ ភូមិ០៣ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។​ ដោយ​ជនសង្ស័យម្នាក់ឈ្មោះ គន់ ម៉ាប់ ភេទ​ប្រុស​ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្ន ក្រុម១៨ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ

រីឯ​វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ចំនួន ០១ កញ្ចប់ ។
-ទូរសព្ទ័​ដៃ ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់នេះ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print