អភិបាលខេត្តកំពង់ចាម​ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ និងការប្រកាលបើកសាលាឱ្យដំណើរការឡើងវិញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ និងការប្រកាលបើកឱ្យដំណើរការរៀន និងបង្រៀនឡើងវិញនៃវិទ្យាល័យព្រះសីហនុ

គូសបញ្ជាក់ថាវិទ្យាល័យព្រះសីហនុត្រូវបានរដ្ឋបាលខេត្តយកធ្វើជាទីតាំងមណ្ឌលសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល អស់រយៈពេលជិត១ឆ្នាំ ហើយរដ្ឋបាលខេត្តក៏បានរៀបចំទីតាំងថ្មីជំនួសឱ្យទីតាំងខាងលើរួចរាល់ហើយផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តកំពង់ចាមក្នុងការរៀបចំសាលាធ្វើជាកន្លែងព្យាបាលជំងឺកូវីដ កំម្រិតស្រាលកន្លងទៅ ។

លោកអភិបាលខេត្ត​ បានមានប្រសាសន៍ក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលមានឱកាសបានចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃនេះ សូមក្មួយៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រនៅពេលខាងមុខនេះ និងជាថ្នាលបណ្តុះនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ និងសង្គមជាតិ បន្ទាប់មកឯកឧត្តមបានណែនាំដល់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ក្នុងនោះផងដែរ​ លោកអភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ម៉ាស ១០.០០០ កៅអីជ័រ២០០ ដល់វិទ្យាល័យព្រះសីហនុផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print