ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន ៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន ៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានថ្លែងបន្តថា, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន ៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ លោកបន្តថា, ខ្ញុំបានចុះហត្ថលេខាជាមួយ លោកឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា, គម្រោងជំនួយនេះគឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក។
កម្ពុជាសូមអរគុណ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ។
សូមរម្លឹកថា,កាលពីចុងខែតុលា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បាន«ពិធីសម្ពោធ៖ គម្រោងជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុនដើម្បីការកសាងសមត្ថភាពយុវជនក្នុងខេត្តបៃ៉លិន» ជាមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីមួយដែលបានសាងសង់ដោយអង្គការកុមារឥតព្រំដែនរបស់ជប៉ុនក្រោមគម្រោងជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានប្រារព្ធឡើងនៅសាលាបឋមសិក្សាបយ៉ាខា ខេត្តប៉ៃលិន។ លោកស្រី បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀតបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ គម្រោងនេះផ្តោតគោលដៅទៅលើកុមារ និងយុវជនដែលបានបោះបង់ការសិក្សាដោយមូលហេតុផ្សេងៗ។ យើងសង្ឃឹមថា សិស្សទាំងនេះនឹងទទួលបានចំណេះដឹង និងជំនាញដើម្បីទទួលបានការងារសមស្របក្រោយពេលបញ្ចប់វគ្គសិក្សា៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print