បញ្ហាប្រឈមមុខជាច្រើនកំពុងតែរង់ចាំនាយករដ្ឋមន្ត្រី លោកគិសុិដា

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រឈមនឹងបញ្ហាសន្តិសុខនិងកិច្ចការបរទេសក្រោយពេលសម្ពន្ធមិត្តកាន់អំណាច ទទួលបានកៅអីភាគច្រើនក្នុងការបោះឆ្នោតរដ្ឋសភា កាលពីថ្ងៃទី៣១ខែតុលា។

នាយករដ្ឋមន្ត្រី គិសុិដា បានប្រកាសថា សន្តិសុខអាមេរិក-ជប៉ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងគោលនយោបាយការបរទេសរបស់ទីក្រុងតូក្យូ។ នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា ទីក្រុងតូក្យូនឹងសហការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌា និងប៉ាស៊ីហ្វិក ក្នុងនោះមានអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន។
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គិសុិដា (Fumio Kishida) នៅថ្ងៃចន្ទនេះបានប្រកាសជ័យជម្នះជាផ្លូវការ ក្រោយដឹកនាំគណបក្ស លោកទៅទទួលជ័យជម្នះយ៉ាងរឹងមាំ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
គណបក្សកាន់អំណាចជប៉ុនគឺ គណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយនិងដៃគូរបស់ខ្លួនគឺគណបក្សកូម៉ីតុ (Komeito)ឈ្នះបានអាសនៈចំនួន២៩៣ ក្នុងចំណោមអាសនៈសរុបចំនួន៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។ កន្លងមក ដៃគូទាំងពីរកាន់កាប់អាសនៈចំនួន៣០៥ ក្នុងនោះ LDP គ្រប់គ្រងតែឯងចំនួន២៧៦អាសនៈ។ ទោះជាយ៉ាងណាក្តី អាសនៈដែលឈ្នះរួមគ្នានាពេលនេះនៅតែជាចំនួនដ៏ច្រើនមួយ។
ក្រោយការទទួលជ័យជម្នះ លោក គិសុិដា បានប្តេជ្ញាថា នឹងពង្រឹងសេដ្ឋកិច្ចប្រទេសជប៉ុនតាមរយៈកញ្ចប់ថវិកាថ្មី ដែលលោកអះអាងថា នឹងត្រូវព្រាងឡើងក្នុងខែវិច្ឆិកានេះតែម្តង។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានបន្ថែមទៀតថា ជប៉ុននឹងដើរតួនាទីនាំមុខក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរកការបញ្ចេញកាបូនកម្រិតសូន្យក្នុងតំបន់អាស៉ី។
គួរបញ្ជាក់ថា លោក គិសុិដា បានឡើងកាន់អំណាចកាលពី១ខែមុន ក្រោយលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) សម្រេចលាលែងពីតំណែងក្រោយកាន់បាន១ឆ្នាំ ដែលហេតុផលមួយផ្នែកគឺ ដោយសារប្រជាជនមិនពេញចិត្តចំពោះការគ្រប់គ្រងវិបត្តិ COVID-19 របស់លោកនៅក្នុងប្រទេសជប៉ុន៕ ដោយសាធី

...

រូបថត៖Reuters.

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print