ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្មែរ ប្រុស ស្រី ចំនួន៥៣នាក់ បានលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅវេលាម៉ោង០៥ ទាបភ្លឺ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
នគរបាលវរសេនាតូចការពារព្រំដែនបានឲ្យដឹងថា៖ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃទាំង ៥៣នាក់នោះ មានស្រី ២៥នាក់ ត្រូវបានទាហាន(ព្រាន)ឈុតខ្មៅថៃវរសេនាធំលេខ១២ ឃាត់បាននៅក្នុងភូមិសាស្ត្រ ឃុំផានស៊ឹក ស្រុកអារញ្ញ។
ប្រភពដដែលបានបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរទាំងនោះ បន្ទាប់ពីឃាត់ខ្លួនទាហានឈុតខ្មៅថៃ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃ បន្ទាប់មកនគរបាលក្លងណាំសៃ បានបញ្ជូនបន្តទៅឲ្យ នគរបាលអន្តោប្រវេសន៍ ស្រុកអារញ្ញ ដើម្បីរៀបចំបញ្ជូនមកកម្ពុជាវិញ ៕
...
ដោយ៖ វណ្ណា