ពិធីបើកកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ក្រុមហ៊ុន Huawei ប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (ICT) របស់ក្រុមហ៊ុន Huawei ប្រចាំឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។

លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែលបានរៀបចំកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (ICT) នេះឡើងសម្រាប់បរិបទនៃប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងតែទប់ស្កាប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបម្រើលើវិស័យអប់រំ ទំនាក់ទំនងអភិបាលកិច្ច សម្រាប់វិស័យឯកជន និងរដ្ឋ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ ក្នុងនោះមានការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាញដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសក្នុងដំណាក់កាលនៃការបិទសាលារៀន ក្រសួងអប់រំបានបង្កើតប្រព័ន្ធសម្រាប់សិស្សានុសិស្សចូលរៀនពីចម្ងាយ E-learning Platform និងការប្រើប្រាស់ ICT-Tools ប្រព័ន្ធបច្ចេកវិទ្យាក្នុងគាំទ្រការរៀន និងរៀនពីចម្ងាយ។

លើសពីនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងថា កម្មវិធីនេះបានលើកកម្ពស់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ក្នុងប្រទេសកម្ពុជា ក៏ជាពង្រឹងវិស័យ ICT ដល់សហគមន៍ក៏ដូចជាសិស្សានុសិស្សក្នុងប្រើប្រាស់សម្រាប់ការសិក្សារៀនសូត្រ និងចាប់យកអាជីពនាថ្ងៃអនាគត។ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាបាននឹងរៀបចំបង្កើតទីក្រុងឆ្លាតវៃ (SmartCity) នាទីក្រុងព្រះសីហនុ នឹងបានកសាងនូវហេដ្ឋារចនាសម្ពន្ធផ្សេងៗទៀតសម្រាប់ការវិស័យព័ត៌មានវិទ្យានាសតវត្សទី២១។ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតឡើងគ្រឹះស្ថានសិក្សាជំនាញថ្មីការសិក្សាមុខវិជ្ជា Stem កម្មវិធីសរសេរកូដកុំព្យូទ័រ កម្មវិធីបង្កើត Robot ក្នុងការគាំទ្រជំនាញICT នឹងសម្រាប់ឲ្យសិស្សានុសិស្សវិវត្តន៍ចូលក្នុងទីផ្សារការងារនាថ្ងៃអនាគតផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print