ភ្នំពេញ, នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា
នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុ
ប៉ុន្មាន?តែខ្ញុំពិតជាមានមោទនភាពចំពោះ
ចៅៗដែលចង់រៀនសូត្រ។
សម្តេចតេជោ បានលើកឡើងថា, ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ
បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀន
ដោយគ្មានការភ័យខ្លាចជាមួយនិងការ
ពាក់ម៉ាស់បានត្រឹមត្រូវ។
ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ
ថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យ
បានល្អ។
សម្តេចតេជោ ហ៊ុនសែន សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ
សេចក្តីចំរើននិងរៀនសូត្របានល្អ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា