គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់ចាក់អង្រែលេី

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ​ អង្គារ ១២រោច ខែ​ អស្សជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅផ្លូវលេខ២៧១ កែងផ្លូវលេខ៣៧១ ត្រង់ចំណុចឃ្លាំងដែក ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​ ក្នុងប្រតិបត្តិការនេះ​មានកម្លាំងចូលរួមសរុប​​៤៣នាក់ រួមមាន​ ៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំនួន​២៥នាក់​ ,​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន​០៨នាក់និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន​១០នាក់ ។
លទ្ធផលក្នុងការត្រួតពិនិត្យ ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់បានចំនួន​៣៨គ្រឿង​​ ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់បានចំនួន២២ គ្រឿង​ ​​ ។
– រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខ្មៅ(គ្មាន)។
– ម៉ូតូគ្មានស្លាកលេខត្រូវអប់រំ​ (គ្មាន)។
– អាវុធជាតិផ្ទុះឆ្លងកាត់(គ្មាន)។
– សារធាតុញៀនឆ្លងកាត់​(គ្មាន) ។
ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ​ និងច្បាប់ចរាចរណ៍ផ្លូវគោកនេះបានបញ្ចប់នៅម៉ោង២១:០០ នាថ្ងៃខែឆ្នាំដដែល ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print