គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ របួសមនុស្សប្រុសស្រី៥នាក់នៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍។
យោងតាមមន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១ នៅលើផ្លូវលេខ១៣ ត្រង់គីឡូម៉ែត្រលេខ៤និងលេខ៥ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រវាងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AD-៧៨៤០សណ្តោងរុឺម៉ក  បើកបរដោយឈ្មោះ ម៉ក ណី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់អេតចាយ រស់នៅភូមិពូទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្ត ព្រែវែង បើកបរ​ពីត្បួងទៅជើងបានទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១C- ៦៨៦២ បើកបរដោយឈ្មោះ ឥន សុខ  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងក្រែត ឃុំ ជ្រុងពពេល ស្រុករំដូល ខេត្តស្វាយរៀងដែលធ្វើដំណើរពីត្បួងទៅជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារតែ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង ១C-៦៨៦២ បើកបរក្នុងស្ថានភាពស្រវឹងទើបទៅបុកម៉ូតូសណ្តោងរុឺម៉ក (គ្មានភ្លើងបំភ្លឺក្រោយ) ចំពីក្រោយដែលកំពុងឈប់ចតបែបនេះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច​ថ្ងៃ​ទី​២ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ លើ​ផ្លូវ​លំ​ចំណុច​ភូមិ​ស្វាយ​ចេក​ ឃុំសំឡី ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​រវាង​ម៉ូតូម៉ាកExciter ពណ៌ សលាយខ្មៅ​ គ្មានស្លាក​លេខ បើកបរ​ដោយឈ្មោះ ខាន់  ប៊ុន​ធឿន ភេទប្រុស មុខ​របរកម្មករ អាយុ២៥ឆ្នាំ    មាន​ទីលំនៅ​ភូមិ​តាប៉ោ ឃុំសំឡី​ ស្រុក កំពង់រោទ៍ ខេត្ត​ស្វាយរៀង បានបុកជាមួយ ម៉ូតូ​ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ស្វាយរៀង​ ១G-២៩១៥ បើកបរ​ដោយឈ្មោះ ហ៊ុល នី​ ភេទប្រុស អាយុ​៣៦ឆ្នាំ មុខ​របរកម្មករនិងអ្នករួមដំណើរជាប្រពន្ធឈ្មោះ តូច យ៉ា អាយុ​៤០​ឆ្នាំ មុខ​របរ កម្មការិនីរោងចក្រ មាន​ទី​លំនៅ​ភូមិតាប៉ោ ឃុំ​សំឡី​ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែលធ្វើដំណើរបញ្ច្រាសគ្នាយ៉ាងពេញទំហឹងតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា  មូលហេតុដោយសារតែ​ម៉ូតូ Exciter បើកបរ​មិន​ប្រកាន់​ស្ដាំ។ ចំណែក​វត្ថុ​តាង​ធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសំឡី​ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print