ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានប្រាប់ សារព័ត៌មានផ្សាយជាភាសាអង់គ្លេសប្រចាំកម្ពុជាថា, លោកកំពុងរៀបចំសំណើរទៅ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បី អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្ម ក្លិបកម្សាន្ត រង្គសាល និងខារ៉ាអូខេ។ ការគ្រោង រៀបចំសំណើបែបនេះបន្ទាប់ពីការប្រកាសជាផ្លូវ ការបើកសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១ដល់ពលរដ្ឋអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ អាយុ៥ឆ្នាំ។
លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ «យើងមានទៅ ចង់បិទអីឱ្យតែអត់មានឆ្លង” ។ ឥឡូវយើងកំពុង រៀបចំសុំទៅគណៈកម្មការប្រតិបត្តិដើម្បីប្រជុំវិភាគ ដើម្បីកំណត់នូវបញ្ហានេះ។ ក្រោយថ្ងៃ១១ វិច្ឆិកា នឹងមានការប្រែប្រួលលើបញ្ហានេះ។
លោកអភិបាលរាជធានីភ្នំពេញបន្តថា, “ខ្ញុំមេចហ៊ានឱ្យបើកឬមិនបើក វាអាស្រ័យលើ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ដើម្បីប្រជុំ ពិភាក្សាបញ្ហានេះ ហើយវាយតម្លៃឱ្យបានត្រឹមត្រូវ ទើបយើងហ៊ានបើកការងារនេះ ព្រោះអាជីវ កម្មឌីស្កូតែក ខារ៉ាអូខេ វាជាកន្លែងសប្បាយភាព តែវាទទួលហានិភ័យខ្ពស់ និងងាយរងគ្រោះដូច្នេះ យើងត្រូវប្រុងប្រយ័ត្នលើរឿងហ្នឹង» ។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី២ ខែវិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌ ទាំង១៤ឲ្យអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវវិធានការ រដ្ឋបាលរបស់សាលារាជធានីក្នុងការផ្អាក បណ្ដោះអាសន្នអាជីវកម្មដែលមានហានិភ័យខ្ពស់ រួមមានអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កតក រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា៕
ដោយ, សិលា