ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោក លោកស្រីថ្នាក់ដឹកនាំ និងប្រធានអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យអប់រំ បានចុះធ្វើពិនិត្យការអនុវត្តកម្មវិធីវិធីសាស្ត្របង្រៀនភាសាខ្មែរ នៅសាលាបឋមសិក្សាអង្គរបាន ក្នុងស្រុកកងមាស និងសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន កំពង់ចាម ក្នុងក្រុងកំពង់ចាម។
នាឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងចុះពិនិត្យ និងអង្កេតមើលការបង្រៀន និងរៀនរបស់សិស្សានុសិស្សនៅក្នុងថ្នាក់រៀនផ្ទាល់ផងដែរ៕
ដោយ៖ សិលា
...