ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកគិរីវង់ ខេត្តតាកែវ បានបញ្ជាក់ថា, បិសាចរាត្រីឆ្លងកាត់ស្រុកមួយមកស្រុកមួយត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ។
សមត្ថកិច្ចបានបន្តថា, ដោយមានចង្អុលបង្ហាញ អនុវត្តន៏តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ១៤រោចខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង០០និង២៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ លុះដល់ចំណុចលើផ្លូវលំ ជិតរបងវិទ្យាល័យសុខអានទន្លាប់ ស្ថិតភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យកំពុងជួញដូរចែកចាយសារធាតុញៀន , ភ្លាមនោៈកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់: ១.ឈ្មោះ ញ៉ាញ់ ជំនន់ (ហៅ ប៊ឹប) ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិតាបួរ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ និងម្នាក់ទៀតបានរត់គេចខ្លួន ដោយយប់ជ្រៅកម្លាំងពិបាកនិងតាមរក ។
សមត្ថកិច្ចបានបន្តថា, ក្នុងការឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖
ម្សៅក្រាមថ្លាពណ៍ចំនួន០៣កញ្ចាប់ ម៉ូតូ០១គ្រឿងម៉ាក និច(nex) ពណ៍ស ពាក់ស្លាកលេខ :ខ.ម 1.1415នឹងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក សាំសុង ពណ៍មាស(ចាស់)។
សមត្ថកិច្ចបានបញ្ជាក់ថា, បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕
ដោយ, សិលា