ភ្នំពេញ៖ លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខបានយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារនៅភូមិព្រៃមូល សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។
ពិធីនេះបានប្រព្រឹត្តឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃមូល សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។
អំណោយដែលយកទៅចែកជូនក្នុងនោះមាន ឃីត ១(ត្រីខល, ម៉ុង, ភួយ, ក្រមា, សារុង), ថវិការរបស់អនុសាខាកាកបាទក្រហមខណ្ឌសែនសុខចំនួន ២ម៉ឺនរៀល និងលោកសឿនស៊ូ ចៅសង្កាត់ក្រាំធ្នង់ចំនួន ១ម៉ឺនរៀល សរុបក្នុងមួយគ្រួសារៗទទួលបានថវិការ ៣ម៉ឺនរៀល៕
ដោយ៖ តុង សីហា
...