៥ឆ្នាំចុងក្រោយ នៅខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ២០ករណី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ដោយសារប្រជាពលរដ្ឋច្រើននាក់នៅខេត្តបន្ទាយមានជ័យបានរងគ្រោះដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ និងដើម្បីដាស់តឿនពញ្ញាក់អារម្មណ៍ក្នុងករណីនេះ
នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ ផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវបានលោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារយកទៅដំឡើង នៅរង្វង់មូលចូលច្រកតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ។

លោក លី សារី អភិបាលរងខេត្តបនន្ទាយមានជ័យ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យបានបន្សល់ទុកកាកសំណល់គ្រឿងផ្ទុះពីសម័យសង្គ្រាម បើតាមការស្រាវជ្រាវទិន្នន័យចំការមីនមូលដ្ឋាន (Baseline Surver) របស់ថ្នាក់ជាតិដែលបានបង្ហាញអោយឃើញថាខេត្តបន្ទាយមានជ័យ មានផ្ទៃដីប្រ     មាណជាង២៥,០០០ហិកតា ត្រូវបានសង្ស័យមានគ្រាប់មីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមដែលជាបន្ទុកមួយដ៍ធំបណ្តាលប្រជាពលរដ្ឋស្លាប់និងរបួសនិងពិការដៃជើងរហូតបច្ចុប្បន្ននេះ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា រយៈពេល៥ឆ្នាំចុងក្រោយមានប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីននិងកាកសំណល់មិនទាន់ផ្ទុះមានចំនួន២០ករណីមានប្រជាពលរដ្ឋរងរបួសចំនួន២១នាក់ស្រី០៤នាក់ក្នុងនោះស្លាប់៦នាក់ របួសធ្ងន់ស្រាលចំនួន១៥នាក់ ខូចខាតគ្រឿងចក្រ២គ្រឿង ស្លាប់គោ២ក្បាល។ករណីនេះកើតមាននៅស្រុកអូរជ្រៅ៦ករណី ស្រុកថ្មពួក៤ករណី ស្រុកស្វាយចេក៤ករណី ក្រុងប៉ោយប៉ែត២ករណី ស្រុកព្រៈនេត្រព្រៈ១ករណី ស្រុកម៉ាឡៃ២ករណី និង ស្រុកភ្នំស្រុក១ករណី។
ថ្លែងក្នុងឱកាសនោះដែរលោក លី ធុជ បានបញ្ជាក់ដឹងថា អ្នករងគ្រោះដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួន៨,៨៦៦នាក់ស្មើ១៤% ទូទាំងប្រទេសកម្ពុជា ហើយមានអ្នករងគ្រោះដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឃុំគោករមៀត ស្រុកថ្មពួកចំនួន៣៩៦នាក់ទើបអាជ្ញាធរមីនកម្ពុជាបានដំឡើងផ្ទាំងប៉ាណូអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដោយដាក់នៅរង្វង់មូលផ្លូវចូលច្រកតំបន់ព្រំដែនបឹងត្រកួន​ដែលស្ថិតក្នុងភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ។
ជាមួយគ្នានោះដែរលោក លី ធុជ បានណែនាំដល់ប្រជាពលរដ្ឋ ដែលបានចូលរួមលើកប៉ាណូនូវខ្លឹមសារអប់រំណែនាំឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយគ្រឿងផ្ទុះ ឲ្យប្រជាពលរដ្ឋបានដឹងនិងចូលរួមការពារ ហើយឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយការណ៍ជូនអង្គភាពស៊ីម៉ាក់  ហាឡូត្រាស់ និងអាជ្ញាធរ សមត្តកិច្ចនៅក្បែរទៅទទួលយកមកកម្ទេចចោល។លោកបញ្ជាក់ថា ប្រទេសមានសុខសន្តិភាព និងអភិវឌ្ឍន៍គ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបសើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ប្រជាជនត្រូវចៀសឲ្យផុត ពីគ្រោះថ្នាក់ដោយគ្រាប់រំសេវ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print