ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន ៥,៨៥៦ម៉ាស់ និងជែល ចំនួន ៤,៨៨០ដប ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាសឆ្ងាយ ពីជំងឺកាចសាហាវ កូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ ទាំងការរស់នៅរបស់យោធិនគ្រប់អង្គភាព និងយកចិត្តទុកដាក់ខ្ពស់អំពីសុខមលភាពកងទ័ព។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ចាការ និងនាយទាហាន នាយទាហានរង ព្រមទាំង ពលទាហាន ទាំងអស់មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ព្រមទាំងប្តេជ្ញារួមគ្នាបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានដាច់ខាត៕
ដោយ៖សហការី