ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈក្មេងប្រុសអាយុមួយខួបប្រាំបីខែដេីរធ្លាក់ចូលប្រឡាយទឹកស្អុយបឹងទំពុនលង់ទឹកស្លាប់ កាលពីវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅចំណុចប្រឡាយទឹកស្អុយបឹងទំពុន ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
សពក្មេងរងគ្រោះឈ្មោះ សុខ លាភ អាយុ ១ឆ្នាំ៨ខែស្នាក់នៅជាមួយឪពុកម្ដាយ ដោយឪពុកឈ្មោះ បូ មុខរបរ រត់រឺម៉កដឹងគ្រឿងសង្ហារឹម និងម្ដាយឈ្មោះ តូច មុខរបរ មេផ្ទះ មានកូនតូចៗប្រុសស្រី២នាក់សព្វថ្ងៃរស់នៅក្បែរចំណុចកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុគេឃើញក្មេងរងគ្រោះបានដើរទៅទិញការ៉េមញ៉ាំផ្ទះលក់ចាប់ហ៊ួយភ្លឺប្រឡាយរួចហើយក៏ដើរចេញមកវិញក្រោយមកស្រាប់តែមានអ្នកនៅភ្លឺប្រឡាយម្ខាងទៀតបានឃើញក្មេងធ្លាក់ចូលទឹកប្រឡាយក៏ស្រែប្រាប់បុរសម្នាក់ដែលដើរតាមផ្លូវក្បែរនោះថាមានក្មេងលង់ទឹកប្រឡាយឮដូច្នេះបុរសក៏រត់ទៅរកឪពុកម្ដាយក្មេងរងគ្រោះចុះទៅមើល ពេលមកដល់ក្មេងរងគ្រោះបានលិចចូលទៅក្នុងទឹកប្រឡាយបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងបងប្អូនអ្នកជិតខាងនាំគ្នាចុះមុជរាវរកតែរកមិនឃើញដោយសារប្រឡាយមានទឹកជ្រៅហើយមានស្មៅដុះនឹងសំរាមកកកុញទៀតផង ធ្វើឲ្យមានការពិបាកក្នុងការរកសពក្មេងប្រុសខាងលើ ខណ:នោះដែរក៏មានគ្រឿងចក្រដែលកំពុងសាងសងស្ថានីយបឹងទំពុនចេញទៅជួយកាយយកសំរាមដឹកចេញដើម្បីឲ្យសាច់ញ្ញាតិរកសពក្មេងរងគ្រោះខាងលើផងដែរ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើការសាកសួរ ក្រោមកងកម្លាំងបញ្ជាការដ្ឋានកងពលពិសេស៩១១ជួយអន្តរាគមន៍ ចុះរាវរុករកសពក្មេងរងគ្រោះបន្តទៀតប្រើពេលជិត២០នាទីទើបរកសពក្មេងរងគ្រោះឃើញនៅទេីនឹងសំណាញ់ដែលដាក់រាំងសំរាមឬកំផ្លោកខាងក្រោយស្ថានីបូមទឹកនៅវេលាម៉ោង៧នឹង១៥នាទីយប់ថ្ងៃដដែល បន្ទាប់មកយកសពឡើងគោកដើម្បីធ្វើកោសល្យវិច័យ្យនឹងកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ