យោធាថៃឃាត់ពលរដ្ឋខ្មែរប្រុស ស្រី ចំនួន៣៤នាក់ ឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្មែរ ប្រុស ស្រី ចំនួន៣៤នាក់ ក្នុងនោះមានក្មេងចំនួន០៣នាក់ បានចាញ់បោកមេខ្យល់លួចឆ្លងដែនចូលទៅទឹកដីថៃដោយខុសច្បាប់ ត្រូវបានទាហានថៃឈុតខ្មៅលេខ(១៣.០២) ឃាត់បាននៅចំណុចភូមិថាប់ភិក ឃុំថាប់ភិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។លោក ប៊ុន  គុន នាយប៉ុស្តិ៍ការពារព្រំដែនចំបក់ បានឲ្យដឹងថា៖ នៅវេលាម៉ោង០៤ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២១ ពេលលោកដឹកនាំកម្លាំងល្បាតក្នុងភូមិសាស្ត្រព្រំដែន​ដែលទទួលខុសត្រូវ បានប្រទះឃើញប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់(ឆ្លងដល់មាត់អូរដីថៃ) ។បន្ទាប់មកកម្លាំងយើងបានផ្តល់ព័ត៌មានដល់ទាហានឈុតខ្មៅថៃ (១៣.០២) ដែលឈរជើងទល់មុខឱ្យជួយសហការទប់ស្កាត់ ប្រជាពលរដ្ឋទាំងនោះ ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា៖នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងទា ហានឈុតខ្មៅថៃ (១៣.០២) បានផ្តល់ព័ត៌មានថា ប្រជាពលរដ្ឋខ្មែរដែលត្រូវបានឃាត់មានចំនួន៣៤នាក់ ស្រី ១៧នាក់ កុមារ០៣នាក់ ។ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុច នៅចំណុចភូមិថាប់ភិក ឃុំថាប់ភិក ស្រុកអារញ្ញ ។បច្ចុប្បន្នប្រជាពលរដ្ឋទាំងនោះ បានបញ្ជូនទៅអធិការដ្ឋាននរបាលក្លងណាំសៃ ដើម្បីមានវិធានការបន្ត ៕

ដោយ៖  វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print