នាយករដ្ឋមន្ត្រីជប៉ុនកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការបរទេស រហូតដល់ប្រកាសរដ្ឋមន្ត្រីថ្មី

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសបណ្តោះអាសន្នរហូតដល់ប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៅចុងខែវិច្ឆិកានេះ។ កន្លងមក លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានតែងតាំងលោក Toshimitsu Motegi ធ្វើជាអគ្គលេខាបក្សប្រជាធិបតេយ្យសេរីកាន់អំណាច ជំនួសលោក Akira Amari ដែលមិនអាចយកឈ្នះ គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតរដ្ឋសភាកាលពីថ្ងៃទី ៣១ខែតុលា។ នេះជាលើកទីមួយហើយដែលមានអគ្គលេខាបក្សមិនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតផ្ទាល់ ក្នុងតំបន់ដែលមានកៅអីតំណាងរាស្ត្រតែមួយប៉ុណ្ណោះ ហើយកៅអីនោះបានធ្លាក់ទៅលើគណបក្សប្រឆាំង។ ដូច្នេះលោក Akira Amari បានសម្រេចលាលែងចេញពីតំណែង អគ្គលេខាបក្សតែម្តង។ តាមគម្រោងរដ្ឋសភាជប៉ុននឹងបើកកិច្ចប្រជុំពិសេសនៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីបោះឆ្នោតសម្រេចជ្រើសរើសលោក គីស៊ីដា ធ្វើជានាយករដ្ឋមន្ត្រីថ្មី ។ ក្រោយមកនាយករដ្ឋមន្ត្រីនឹងប្រកាសសមាសភាព រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលថ្មីដើម្បីដឹកនាំជប៉ុន។ ក្នុងអំឡុងពេលនេះ នាយករដ្ឋមន្ត្រី គីស៊ីដា នឹងកាន់តំណែងរដ្ឋមន្ត្រីក្នុងស្ថាប័នមួយចំនួនជាបណ្តោះអាសន្ន រង់ចាំជ្រើសរើសបានបុគ្គលដែលស័ក្តិសម ក្នុងនោះមានតំណែងរដ្ឋមន្ត្រីការបរទេសជាដើម៕ ដោយសាធី

...

រូបថត៖ baocantho.com.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print