រឿងពិត! ពិធីករសារ៉ាវ៉ាន់ និងគូស្នេហ៍មើលចិត្តគ្នាជាងមួយទសវត្សរ៍មុនចូលរោងការបែបសាមញ្ញ

ចែករំលែក៖

ភ្នំពេញ៖ កាលពីដើមខែនេះពិធីករស្រស់សង្ហា លោកមូល សារ៉ាវ៉ាន់ បានដឹកដៃនារីកំពូលស្នេហ៍អ្នកនាងកូវ កែវមុន្នីរ័ត្ន រៀបការបែបសាមញ្ញបំផុត នៅភោជនីយ៍ដ្ឋានមួយដោយមិនមានពិធីជប់លៀងទ្រង់ទ្រាយធំដូចសិល្បករដទៃឡើយ។ មុនពេលចូលរោងការជាមួយគ្នា និងបង្ហាញភាពផ្អែមល្ហែមចាក់ទឹកមិនលេចនេះ ត្រូវបានគេទម្លាយថាស្នេហាពួកគេជាស្នេហារឹងមាំមួយពេលគឺច្រើនជាង១ទសវត្សរ៍កន្លងមកហើយ។
សារ៉ាវ៉ាន់ បានលើកឡើងថា មុនពេលចូលរោងការពួកគេពិតជាបានទំនាក់ទំនងស្វែងយល់ចិត្តគ្នាប្រមាណ១៥ឆ្នាំកន្លងមកហើយ ហើយលោកទទួកលស្គាល់ថាពិតជាធ្លាប់ជួបរឿងរ៉ាវរកាំរកូសមួយចំនួន ប៉ុន្តែកាន់តែធ្វើឲ្យលោកនិងគូស្នេហ៍យល់កាន់តែច្បាស់ថាអត់គ្នាមិនបាន។ ពិធីករប្រចាំទូរទស្សន៍PNNរូបនេះនៅតែបន្តការងារសិល្បៈដដែលបើទោះបីជាលោករៀបការរួចក៏ដោយ។ អ្វីដែលគេចាប់អារម្មណ៍សម្រាប់គូស្នេហ៍នេះគឺពួកគេពិតជាផ្អែមល្ហែមនឹងគ្នាហើយពួកគេនិយមចូលចិត្តបង្ហាញរូបថតកៀកកើយផ្អែមល្ហែមគ្រាធ្វើដំណើរកម្សាន្តទៅតំបន់ផ្សេងៗរួមគ្នាថែមទៀតផង ហើយពេលនេះពួកគេសម្រេចចិត្តចូលរោងការតាមទំនៀមទម្លាប់ហើយបើទោះបីជាពិធីនេះមិនធំដុំដូចតារាទៃនោះក៏ដោយ និងបន្ទាប់ពីធ្លាប់បានលើកពេលវេលារៀបមង្គលកការម្តងរួចមកហើយក្រោយការភ្ជាប់ពាក្យរយៈពេលបីខែនោះ។ ទោះជាយ៉ាងណាក្នុងកម្មវិធីមង្គលការមួយកំណាត់ព្រឹកនេះក៏មានការចូលរួមដឹងលឺសាច់ញាតិ និងអ្នករួមការងារក្នុងចង្កោមអ្នកសិល្បៈផងដែរ។ ក៏មានអ្នកគាំទ្រជាច្រើនបានផ្ញើសារអបអរសាទរទៅកាន់អតីតFreshie Boyរូបនេះដែលបានចូលរោងការជាមួយគូស្នេហ៍ដែលយល់ចិត្ត និងរំពឹងថាចំណងស្នេហារបស់ពួកគេនឹងរឹងមាំកាន់តែខ្លាំង។
គេចាំបានដែរថាលោកមូល សារ៉ាវ៉ាន់ បានភ្ជាប់ពាក្យជាមួយអ្នកនាងកូវ កែវមុន្នីរ័ត្ន ដែលជាកូនអ្នកជំនួញម្នាក់នោះកាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២១ ហើយអ្នកទាំង២បានលើកពេលរៀបការជាមួយគ្នាជាច្រើនលើកច្រើនសារមកហើយព្រោះតែកូវីដមិនព្រមស្ងាត់២ឆ្នាំនេះ។តាមព័តមានថាភរិយាលោកសារ៉ាវ៉ាន់ នៅតែឲ្យពិធីកររូបនេះចាប់អាជីពចាស់តទៅទៀត ចំណែកលោកសារ៉ាវ៉ាន់ ថែមទាំងរៀបគម្រោងឲ្យភរិយាពពោះកូនដំបូងឆាប់ៗទៀតផង។មានសិល្បករមួយចំនួនក៏នៅតែពន្យាពេលចូលរោងការព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគេចង់រៀបចំពិធីទ្រង់ទ្រាយធំដុំមួយ ខណៈដែលសិល្បករមួយចំនួនក៏បានផ្អិបគម្រោងរៀបការធំដុំគឺត្រឹមតែការសែនព្រេន និងពិធីតាមទំនៀមទម្លាប់ខ្លះៗប៉ុណ្ណោះ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print