កិច្ចប្រជុំពិនិត្យពិភាក្សា លើបណ្ដឹងតវ៉ារបស់ជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជណាចក្រកម្ពុជា និងឯកសារពាក់ព័ន្ធនានា

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើបណ្ដឹងតវ៉ារបស់ជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជណាចក្រកម្ពុជា និងឯកសារពាក់ព័ន្ធនានា​ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ដោយឯកឧត្តម អស់លោក ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងអ្នកបច្ចេកទេស ជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំនេះដែរ លោកអគ្គនាយក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កិច្ចការដោះស្រាយបណ្ដឹងតវ៉ានេះគឺជារឿងសំខាន់ ឯកឧត្ដមបាន បញ្ជាក់ថា អ្នកធ្វើកិច្ចការដោះស្រាយបណ្ដឹងតវ៉ានេះ ត្រូវមានវិជ្ជាជីវៈ ឆន្ទៈខ្ពស់ ភាពស្មោះត្រង់ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះការសម្រេចចិត្តថាខុសឬត្រូវ គឺជាជោគ​វាសនា របស់ប្រជាពលរដ្ឋដែលជាជនបរទេសរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គនាយក ក៏មានកា​រថ្លែងសរសើរចំពោះកិច្ចប្រតិបត្តិការ ដោះស្រាយបណ្ដឹងតវ៉ា ពីមុនមកនឹងមកដល់ពេលបច្ចុប្បន្ននេះ ដែលមានតម្លាភាព ស្មោះត្រង់ និងយុត្តិធម៌ ហើយលោក ក៏សង្ឃឹមថាកិច្ចប្រតិបត្តិការដោះស្រាយបណ្ដឹងតវ៉ា បានល្អប្រសើជាងនេះ នឹងឆាប់បញ្ចប់នាពេលឆាប់ឆាប់ខាងមុខនេះផងដែរ​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print