ឧទ្ធម្ភាគចក្ររបស់ថៃ ហោះឆ្លងដែនរំលោភចូលក្នុងទឹកដីកម្ពុជាជម្រៅប្រហែល ២០០ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍របស់នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ឲ្យដឹងថា៖នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទីព្រឹក មានឧទ្ធម្ភាគចក្រថៃមួយគ្រឿង ពណ៌ត្រួយចេក-ស បានហោះឆ្លងកាត់ភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនសង្កែ និងភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែន ស្ពានម៉ាឡៃ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត ហោះរំលោភឆ្លងដែនចូលក្នុងទឹកដីកម្ពុជាជម្រៅប្រហែល ២០០ម៉ែត្រ ក្នុងកំពស់ប្រហែល ៥០០ម៉ែត្រ ។ឧទ្ធម្ភាគចក្រនេះបានហោះចេញពីចំណុចភូមិថាប់ភិកយ៉ៃ ឃុំថាប់ភិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។
របាយការណ៍បានបង្ហាញទៀតថា៖បន្ទាប់មកឧទ្ធម្ភាគចក្រនេះ បានហោះឆ្លងចូលទឹកដីថៃវិញ ដោយហោះចម្ងាយពីព្រំដែនប្រហែល១៥០ម៉ែត្រ(ក្នុងទឹដីថៃ)ទល់មុខភូមិសាស្ត្រប៉ុស្តិការពារព្រំដែនស្វាយព្រៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃផងដែរ ។តាមការសួរនាំទៅទាហានឈុតខ្មៅថៃវរសេនាធំលេខ១៣ បានប្រាប់់ថា គឺជាឧទ្ធម្ភាគចក្រ របស់ក្រសួងកសិកម្មថៃ ហោះចេញពីស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ  ដើម្បីត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print