ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឱ្យលោក Jacques Pellet (ហ្សាក់រ៉ឺឡេ) ចូលក្រាប ថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវា វិនិច្ឆ័យព្រះបរមរាជវាំង វេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែល លោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់បារាំងប្រចាំព្រះរាជាណាចក្រ កម្ពុជា។
ការថ្វាយសាតាំងនេះជាសញ្ញាបញ្ជាក់ថា លោក Jacques Pellet ត្រូវបានទទួលស្គាល់និង មានលក្ខណៈផ្លូវការជាឯកអគ្គរដ្ឋទូតបារាំងនៅ កម្ពុជា។
ក្នុងឱកាសថ្វាយសាតាំងនោះផងដែរលោក Jacques Pellet (ហ្សាក់រ៉ឺឡេ) បានថ្វាយ ដង្វាយ វត្ថុអនុស្សាវរីយ៍ជារ៉ែត្បូងថ្មកែវ ដែល បង្ហាញអំពីសម្បត្តិធនធានធម្មជាតិដ៏មានតម្ល របស់ប្រទេសបារាំង។ វត្ថុដ៏មានតម្លៃនេះត្រូវបាន គេចាត់ទុកថាជាការបង្ហាញពីមនោសញ្ចេតនាគោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដោយសង្ឃឹមថានឹង នាំមកនូវមិត្តភាពដ៏ជ្រាលជ្រៅសំរាប់ប្រជាជាតិនៃ ប្រទេសយើងទាំងពីរបន្ថែមទៀត។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គសព្វ ព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូត តែងតាំងថ្មីនៃសាធារណរដ្ឋបារាំងនូវផ្ដិលប្រាក់ ដែលឆ្លាក់ដោយយកចិត្តទុកដាក់របស់ជាងចម្លាក់ ខ្មែរ និងសៀវភៅឯកសារចំនួន៥ទៀតទាក់ទងនឹង ការលះបង់របស់ព្រះករុណាព្រះមហាវីរក្សត្រ ចំពោះជាតិមាតុភូមិ និងការទាមទារឯករាជ្យក៏ ដូចជាការកសាងប្រទេសបន្ទាប់ពីប្រទេសបាន ឯករាជ្យ សៀវភៅ អំពីព្រះរាជសកម្មភាពក្នុងព្រះ រាជពិធីបុណ្យជាប្រវត្តិសាស្ត្រនៃការយាងគ្រងព្រះ បរមសិរីរាជសម្បត្តិនៃអង្គព្រះករុណា ព្រះមហាក្សត្រសៀវភៅប្រវត្តិព្រះបរមរាជវាំងនៅ រាជធានីភ្នំពេញ និងសៀវភៅអំពីប្រវត្តិព្រះបរមរាជ វាំងនិងព្រះមហាក្សត្រនៅព្រះរាជាណាចក កម្ពុជា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជទាននូវ ការគាំទ្រ១០០% ចំពោះការបំពេញបេសកម្ម ការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃ
សាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមជឿជាក់ក្នុងអណត្តិបំពេញបេសកកម្ម របស់ឯកអគ្គរដ្ឋទូតបារាំងថ្មី នឹងធ្វើអោយទំនាក់ ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិ ការទ្វេភាគីលើគ្រប់វិស័យ រវាងប្រជាជាតិន ប្រទេសទាំងពីរកម្ពុជា-បារាំង មានការរីកចំរើន រឹងមាំបន្ថែមទៀត។
ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងបានប្តេជ្ញាចិត្ត ចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាថានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យទំនាក់ ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសយើងទំាងពីរមានការរីកចំរើន ស្និតស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ។
ទំនាក់ទំនងកម្ពុជា-បារាំង ចាប់ផ្តើមនៅ ឆ្នាំ១៨៦៣ ពេលដែលបារាំងទទួលសាររបស់ព្រះ បាទនរោត្តម សុំឱ្យមកជួយកម្ពុជាក្នុងពេលដែល ប្រទេសថៃ និងវៀតណាមកៀបកាន់តែខ្លាំង។ ការមករបស់បារាំងនៅពេលនោះបានយកកម្ពុជា ជាដែនដីអាណាព្យាបាលរបស់ខ្លួន រហូតដល់ ឆ្នាំ១៩៥៣ ទើបផ្តល់ឯករាជ្យមកឱ្យកម្ពុជាក្រោម ការទាមទារពីអតីតួអង្គព្រះមហាក្សត្រសម្ដេច នរោត្តម សីហនុ។
គួរបញ្ជាក់ផងដែរថា ឯកអគ្គរដ្ឋទូតបារាំងថ្មីលោក ហ្សាក់ រ៉ឺឡេ កើតនៅឆ្នាំ១៩៦២ លោកទទួល បានសញ្ញាបត្រពីវិទ្យាស្ថានសិក្សានយោបាយ ទីក្រុង Grenoble និងលោកបានសិក្សាភាសា និងអារ្យធម៌ចិននៅសាកលវិទ្យាល័យហ្សឺណែវ ពី ឆ្នាំ១៩៨៧-១៩៩១ បន្ទាប់មកនៅសាកល វិទ្យាល័យប៉េកាំងពីឆ្នាំ១៩៩១-១៩៩២។
លោកបានចាប់ផ្តើមមុខអាជីពផ្នកការទូតនៅ ឆ្នាំ១៩៩៥ នៅនាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងការបរទេសបារាំង ដែលនៅទីនោះ លោកទទួលបន្ទុកការងារពាក់ព័ន្ធនឹង ប្រទេសកម្ពុជា។ លោកធ្លាប់បានបំពេញទស្សន កិច្ចចំនួនពីរដងនៅកម្ពុជាកាលពីឆ្នាំ១៩៩៥ និង ឆ្នាំ១៩៩៦ ហើយជាសមាជិកនៃគណៈប្រតិភូ បារាំង ក្នុងអំឡុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ស ម្តេចព្រះនរោត្តមសីហនុនៅប្រទេសបារាំងកាលពី ឆ្នាំ១៩៩៦ តបតាមការអញ្ជើញរបស់លោក ប្រធានាធិបតីបារាំង ហ្សាក់ ស៊ីរ៉ាក់៕ ដោយ៖សុខ ខេមរា