ប្រធានាធិបតីបៃឌិនបោះបង់ច្បាប់«អាមេរិកជាចម្បង»

ចែករំលែក៖

ផ្ទុយពីគោលនយោបាយរបស់អតីតប្រធានាធិបតីត្រាំ ដែលបានអនុវត្តអាមេរិកជាចម្បង នៅពេលនេះប្រធានាធិបតីបៃឌិន បានសម្រេចបោះបង់«អាមេរិកជាដំបូង» ហើយបានដោះស្រាយដោយជោគជ័យវិវាទរវាងក្រុមហ៊ុនប៊ូអុីង និងអ៊ែរបឺស ហើយបង្កើតកិច្ចសហប្រតិបត្តិការរវាងអាមេរិក នឹងអឺរ៉ុបជាថ្មីឡើងវិញ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJake Sullivan បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNNថា «ប្រធានាធិបតីបៃឌិន បានអនុវត្តគោលនយោបាយអាមេរិកតាមបែបផ្សេងផ្ទុយពីគោលនយោបាយរបស់លោកត្រាំ។ លោកបៃឌិនបញ្ជាក់ថា ការកំណត់យុទ្ធសាស្ត្រអាមេរិកជាដំបូងរបស់លោកត្រាំ គឺបានធ្វើឲ្យអាមេរិក នៅពីក្រោយទៅវិញទេ»។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ទៀតថា ច្បាប់របស់ប្រធានាធិបតីបៃឌិននាពេលនេះគឺការចរចារពហុភាគី និងគិតដល់ផលប្រយោជន៍របស់ប្រទេសសម្ពន្ធមិត្ត។ ទាំងនោះហើយទើបជួយដោះស្រាយបញ្ហាពិភពលោកបានយ៉ាងល្អបំផុត។ កាលពីថ្ងៃទី ៣០ខែតុលាអាមេរិកនិងសហគមន៍អឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងក្នុងវិវាទពន្ធដារជាមួយអាមេរិកលើវិស័យនាំចូលដែកថែប អាលុយមីញ៉ូម ដែលលោកត្រាំបានអនុម័តដាក់ទៅលើតំបន់អឺរ៉ុប ៕ ដោយសាធី

...

រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print