ខេត្តក្រចេះ៖ ក្មេងស្រីពីរនាក់បងប្អូនជីដូន
មួយបាននាំគ្នាចុះងូតទឹកស្រះនៅក្រោយផ្ទះលង់ស្លាប់។
ឧបទ្ទវហេតុក្មេងស្រីពីរនាក់លង់ទឹកស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤ៈ៥០នាទីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសង្គម
ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះទី១ .ឈ្មោះឈុន ស្រីនីត ភេទស្រី អាយុ ១០ឆ្នាំ ។ ទី២.ឈ្មោះ ខា ស្រីពេជ្រ ភេទស្រី អាយុ១៣ឆ្នាំ ។ អ្នកទាំងពីរនាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា ខណៈនោះ ឪពុកម្តាយរវល់ទៅច្រូតស្រូវ ទុកកូនទាំងពីនៅផ្ទះហើយប្រហែលនាំគ្នាចុះងូតទឹកស្រះនៅក្រោយផ្ទះទើបបណ្តាលឱ្យលង់ស្លាប់តែម្តងដោយគ្មានអ្នកដឹងនិងជួយសង្គ្រោះ។
ក្រោយកើតហេតុកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំសណ្តាន់បានចុះទៅដល់ធ្វើការពិនិត្យកន្លែងកេីតហេតុនិងធ្វើកោសល្យវិច័យលេីសាកសពឃេីញថាក្មេងស្រីទាំងពីរនាក់ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន៕
...