មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញសំណេះសំណាលជាមួយយោធិនចូល និវត្តន៍ និងយោធិនពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ របស់កងពលតូចអន្តរាគមន៍លេខ១៤ ចំនួន ១២នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ និងមេបញ្ជាការអង្គភាពចំណុះ កងពលតូចអន្តរាគមន៍លេខ១៤។

មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណ បំណាច់យ៉ាងធំធេងរបស់នាយទាហាន នាយទាហានរង ចូលសោធននិវត្តន៍ និងពិការ ដែលបានធ្វើពលិកម្មយ៉ាង ច្រើនក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនាពេលនេះ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិត អស់ លោក លោកស្រីបានចេញពីជួរកងយោធ ពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ក៍បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១.ត្រូវរក្សានូវប្រពៃណីតស៊ូ ឧស្សាហ៍ព្យាយាម អង់អាចក្លាហាន និងអត្តចរិតសីលធម៍ ស្អាតស្អំរបស់កងយោធពលខេមរភូមិន្ទ។

២.ត្រូវចូលរួមគ្រប់សកម្មភាពនៅមូលដ្ឋាន បន្តរក្សាបានភូមិ.ឃុំមានសុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សង្គម និង ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

៣.ត្រូវគោរពប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីរបស់មូលដ្ឋាន និងច្បាប់របស់រដ្ឋ។

៤.ត្រូវខិតខំ បង្កបង្កើនផល និងចិញ្ចឹមសត្វ ប្រកមមុខរបស់រកស៊ីសុចរិត ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។

៥.មិនចាញ់ និងមិនបម្រើឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំង ក្រៅច្បាប់ និងពួកឱកាសនិយម ដែលប៉ុនប៉ងបង្កគ្រោះមហន្តរាយដល់សង្គមជាតិ។

៦.ត្រូវជឿជាក់ដោយស្មោះស្ម័គ្រ លើការដាំនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជានាំមកនូវសុខសន្តិភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍ជូនប្រជាជន និងមាតុភូមិកម្ពុជា។

៧.ត្រូវបំពេញ ករណីកិច្ច សិទ្ធជាពលរដ្ឋមួយរូបក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនៅឆ្នាំ២០២៣។

៨.ត្រៀមខ្លួនជាស្រេចពេលប្រទេសជាតិត្រូវការ ដើម្បីចូលរួមតាមលទ្ធភាពក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិ ។

ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធាន ការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩ សុំបង ប្អូនចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយសូមជួយផ្តល់បទពិសោធន៍ល្អៗដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយជឿន លឿនថែមទៀត។

ឧត្តមសេនីយ៍ឯក ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ និងប្រគល់ថវិការបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនដល់យោធិនចូលនិវត្តន៍ និងយោធិនពិការ ចំនួន ១២នាក់ នៅថវិកា ចំនួន ២០០,០០០រៀល មេបញ្ជាការពលតូចអន្តរាគមន៍លេខ១៤ ជូនបន្ថែមចំនួន ១០០,០០០រៀល និងថវិកា សប្បរុសជន ចុះជួយឃុំត្នោតជុំ-ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន ៨០,០០០រៀល សរុបថវិកា យោធិនម្នាក់ៗទទួលបានថវិកា ចំនួន ៣៨០,០០០រៀល សម្រាប់ប្រើប្រាស់ផងដែរ។

បងប្អូនយោធិនដែលត្រៀមចូលនិវត្តន៍ទាំង ១២នាក់ សូមគោរពថ្លែងអំណរគុណចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរពីសុខទុក្ខនិងជីវភាព រស់នៅរបស់យោធិននៅក្នុងអង្គភាព និង អតីតយុទ្ធជននៅទូទាំងប្រទេស ហើយបានប្ដេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍ណែនាំ របស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print