លោក ថេង សុថុល តំណាងលោក លី សាវេត ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនលោកស្រី ដាន់ សុខា ជំនួយការភូមិសែនសុខទី៧ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ តំណាងលោក លី សាវេត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនលោកស្រី ដាន់ សុខា ជំនួយការភូមិសែនសុខទី៧ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកាសរុបចំនួន ២០០.០០០រៀល ក្នុងនោះ លោកស្រី ក្រហម ផាន្នី ជាក្រុមការងារចូលរួមថវិកាចំនួន ៥០.០០០រៀល លោក សួស សារឿន ចូលរួមថវិកាចំនួន ៥០.០០០រៀល និងឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋមានជម្ងឺចំនួន ០១គ្រួសារ ចំនួន ៥០.០០០រៀលផងដែរ ៕

20160406220937

20160406220941 (1)

20160406220944

20160406220944 (1)

20160406220951

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print