ករណីឆ្លងកូវីដ-១៩ក្នុងប្រទេសវៀតណាមនៅតែខ្ពស់ដដែលបើទោះបីបានចាក់វ៉ាក់សាំងបានជាង ៩០លានដូសក្តី

ចែករំលែក៖

ក្នុងមួយថ្ងៃៗវៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋ ប្រមាណ១លាននាក់នៅទូទាំងប្រទេស ហើយមកទល់ពេលនេះ ចំនួនវ៉ាក់សាំងបានចាក់ជូនពលរដ្ឋគឺមានជាង ៩០,៦លានដូសហើយ។ ក្នុងចំណោមនោះអ្នកចាក់ដូសទីមួយមានជាង ៦១,៣លាននាក់ និងចាក់គ្រប់ចំនួន២ដូសមានជាង ២៩,៣លាននាក់។
នៅពេលនេះដែរ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសវៀតណាមនៅតែខ្ពស់ដដែល ។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ៧,៩៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន៣៤ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះមានករណីឆ្លង១,៣១៦នាក់។ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន៦៧នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៧៦,៦៧២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤១,៤៧៥នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៥៩៨នាក់៕ដោយសាធី


រូបថត៖TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print