អូស្ត្រាលី៖ អ្នកដែលមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រឈមការស្លាប់ក្រោយឆ្លងកូវីដ១៩ កើនឡើងដល់១៦ដង

ចែករំលែក៖

ការរកឃើញថ្មីនៅក្នុងប្រទេសអូស្ត្រាលីបង្ហាញឲ្យឃើញថា ពលរដ្ឋដែលមិនចាក់វ៉ាក់សាំងហើយឆ្លងកូវីដ១៩ ប្រឈមនឹងការស្លាប់កើនឡើងដល់ទៅ១៦ដងបើប្រៀបធៀបនិងអ្នកបានចាក់វ៉ាក់សាំង កូវីដ១៩។ សារព័ត៌មានរ៉យទ័រ បានដកស្រងព័ត៌មានពីក្រសួងសុខាភិបាលរដ្ឋ New south Wales បានប្រកាស អំពាវនាវដល់ពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងក៏ដូចជាធ្លាក់ខ្លួនឈឺធ្ងន់ក្រោយឆ្លងកូវិដ១៩។ តាមរបាយការណ៍បានបង្ហាញឲ្យឃើញថា មាន១១%ប៉ុណ្ណោះក្នុងចំណោម៤១២នាក់ស្លាប់ដោយសារកូវិដ១៩បំប្លែងថ្មីដែលតា រយៈពេល៤ខែកន្លងមក បានចាក់វ៉ាក់សាំងគ្រប់ចំនួន។ ការប្រកាសខាងលើរបស់អូស្ត្រាលី គឺស្រប់ទៅនឹងការស្រាវជ្រាវជាច្រើផ្សេងទៀត ក្នុងនោះមានអាមេរិក ដោយមានលទ្ធផលថាអ្នកដែលមិនចាក់វ៉ាក់សាំងប្រឈមការឈឺធ្ងន់ឬស្លាប់ខ្ពស់ជាងអ្នកចាក់វ៉ាក់សាំងជាង ១០ ដង ។ ការស្រាវជ្រាវរកឃើញខាងលើរបស់អូស្ត្រលី ក្នុងគោលដៅ ជំរុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នាដើម្បីទប់ស្កាត់ ការឆ្លងក៏ដូចជាធ្លាក់ខ្លួនឈឺធ្ងន់ក្រោយការឆ្លងកូវីដ ១៩ ៕ដោយ៖សាធី

រូបថត៖TTXVN-VNA.

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print