ប្រធានាធិបតីកូរ៉េខាងត្បូងសន្យានាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ

ចែករំលែក៖

នៅថ្ងៃទី៩ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងនាំប្រទេសជាតិវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ ក្រោយកូវីដ-១៩ និងក្រោយបើកដំណើរការសេដ្ឋកិច្ចជាតិ។ នៅខែវិច្ឆិកានេះ កូរ៉េខាងត្បូង បានចាប់ផ្តើមកាត់បន្ថយការរឹតត្បិតក្នុងគម្រោងដំបូងនៃគោលនយោបាយរស់នៅជាមួយកូវីដ-១៩ បន្ទាប់ពីពលរដ្ឋជាង៧០%បានចាក់វ៉ាក់សាំងរួចរាល់។ ប៉ុន្តែក្រសួងសុខាភិបាលបានស្នើដល់ពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងកើនឡើង ។ អាណត្តិ៥ឆ្នាំរបស់ប្រធានាធិបតី មូនជេអុីន នឹងបញ្ចប់នៅថ្ងៃទី ៩ខែឧសភាឆ្នាំ២០២២។ ក្នុងពេលនេះប្រធានាធិបតីមូន ជេអុីន បានខិតខំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ និងដំណើរការសេដ្ឋកិច្ចជាតិវិញនៅចុងអាណត្តិនេះ។ ប្រធានាធិបតី មូន ជេអុីន បានបញ្ជាក់ថា ការរស់នៅជាមួយកូវីដ-១៩ គឺខុសពីការរស់នៅពេលគ្មានកូវីដ-១៩ ។ ទន្ទឹមនឹងនោះប្រធានាធិបតីក៏បានអំពាវនាវដល់ពលរដ្ឋត្រូវតែគោរពច្បាប់ពាក់ម៉ាស់គ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លង៕ ដោយសាធី

...

រូបថត៖Yonhap/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print