ស្នងការដ្ឋាននគរបាលខេត្តកំពត ចេញសេចក្តីប្រកាសព័ត៌មាន ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅស្រុកឈូក

ចែករំលែក៖

ខេត្តកំពត : ស្នងការដ្ឋាននគរបាលខេត្តកំពត ចេញសេចក្តីប្រកាសព័ត៌មាន ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅស្រុកឈូក។ នេះបើយោងតាមអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងនោះបញ្ជាក់ថា, ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញ ទំនាក់ទំនងសង្គមមេត្តាជ្រាបថា ៖

-កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធករណី ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឋិត នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែង សមត្ថកិច្ច បានសុំគោលការណ៍ឯកភាពពី លោកព្រះរាជអាជ្ញា ដើម្បីចុះប្រតិបត្តិការ ។

-លុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៤:៥០ នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពត បានឃាត់ខ្លួនមនុស្សចំនួន ០២ នាក់ (អ្នកសារព័ត៌មាន LSNTV) ១-ឈ្មោះ អ៊ុង ធឿន ភេទប្រុស អាយុ ២៧ ឆ្នាំ, ២-ឈ្មោះ សាយ សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ទាំង ០២ នាក់ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានមកផ្សាយផ្ទាល់នៅចំណុចមុខរដ្ឋបាលខេត្តកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត វាយប្រហាលើចំណាត់ការកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទំនាក់ទំនងជាមួយសមត្ថកិច្ច ដើម្បីសួរនាំឲ្យបានច្បាស់លាស់ជុំវិញករណីឃាត់ខ្លួនជន សង្ស័យចំនួន ០៤ នាក់ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការ ភាន់ច្រឡំនឹងអរិយភាពលើកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ម៉្យាងទៀតគឺបានជំរុញឲ្យបង្កើន សកម្មភាពទន្ទ្រានកាន់កាប់ដីខុសច្បាប់លើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ។ សរុបមកទង្វើទាំងនេះ មានចេតនាញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហាកេរ្តិ៍ ដែលមានចែងក្នុងមាត្រា ៤៩៥ និង បរិហារបង្កាច់កេរ្តិ៍ ដែលមានចែងក្នុងមាត្រា ៣១១ នៃក្រមព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ចចាំបាច់ត្រូវចាត់ការ តាមនីតិវិធីច្បាប់ ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print