ខេត្តកំពង់ធំ , នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចុះពិនិត្យមើលទីតាំងចាក់វ៉ាក់កូវីដ-១៩ ជូនដល់កុមារមានអាយុ៥ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងនៅខេត្តកំពង់ធំ ។
១.មណ្ឌលសុខភាព តាំងគោក
២.មន្ទីពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក
៣.មណ្ឌលសុភាពតាំងក្រសាំង
នៅមណ្ឌលសុខភាពនីមួយៗ លោកស្រី ឱ វណ្ណឌីន បានសាកសួរសុខទុក្ខ កុមារា កុមារី ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលប្រចាំការនៅទីនោះផងដែរ។
សូមបញ្ជាក់ថា, នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦៦នាក់ទៀត ជាសះស្បើយ ៧១នាក់ និងស្លាប់ ០៥នាក់៖
– ករណីឆ្លងសហគមន៍ ៥៨នាក់
– អ្នកដំណើរពីបរទេស ០៨នាក់
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 119,358 នាក់
– អ្នកជាសះស្បើយ= 115,730 នាក់
– អ្នកស្លាប់= 2,850 នាក់ ។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៦៩,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៧,៦១%៕