មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញរុករក សង្រ្គោះគ្រោះមហន្តរាយ

ចែករំលែក៖

ខេត្តបាត់ដំបង÷ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៥បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញរុករក សង្រ្គោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជា ការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

លោក វរសេនីយ៍ឯក គឹម រដ្ឋមន្នី នាយការិយាល័យហ្វឹកហ្វឺន យោធ ភូមិភាគទី៥ បានរាយការណ៍ជូនអង្គពិធីអំពីលទ្ធផលនៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញរុករក សង្រ្គោះគ្រោះមហន្តរាយនេះ មានសិក្ខាកាម ចំនួន ១២០នាក់ ហ្វឹកហ្វឺនរយៈពេល ៣១ថ្ងៃ ដែលទទួលបានលទ្ធ ផលដូចខាងក្រោម៖
១.យុទ្ធដំណើរទ័ព ( ៥៣ គ.ម ចែកចេញជា ២ដំណាក់កាល )
យុទ្ធដំណើរដោយថ្មើរជើង = ៦៤ គ.ម
យុទ្ធដំណើរដោយរថយន្ត = ៤៦,៥ គ.ម
ទទួលបានលទ្ធផល ល្អ
២. ការយល់ដឹងពីការរៀបចំបោះតង់
ទទួលបានលទ្ធផល ល្អណាស់
៣. ការយល់ដឹងពីភូមិសាស្ត្ររុករក និងសង្គ្រោះ
ទទួលបានលទ្ធផល ល្អ
៤. ការយល់ដឹងពីកិច្ចសហការគ្នាជាមួយអាជ្ញាធរមូលដ្ឌាន និងស្ថាប័នពាក់ព័ន្ធ
ទទួលបានលទ្ធផល ល្អណាស់
៥. សង្គ្រោះលើផ្ទៃទឹក ការបើកទូករបៀបសង្គ្រោះជនរងគ្រោះ និងសម្ភារៈទូក ទទួលបានលទ្ធផល មធ្យម
៦. ការយល់ដឹងពីប្រព័ន្ធបញ្ហាឧប្បត្តិហេតុ
ទទួលបានលទ្ធផល ល្អ
៧. ការយល់ដឹងពីការកសាងផែនការកម្លាំងរុករក និងសង្គ្រោះ
ទទួលបានលទ្ធផល ល្អ
៨. ការត្រៀមបង្ការ ឆ្លើយតប និងសង្គ្រាះ
ទទួលបានលទ្ធផល ល្អណាស់
៩. ការសហការ ផ្ដល់ទីតាំងហ្វឹកហាត់ជាមួយអ្នកពាក់ព័ន្ធ
ទទួលបានលទ្ធផល ល្អណាស់
១០. ការផ្គត់ផ្គង់ផ្នែកភ័ស្តុភារដល់កងរុករកនិង សង្គ្រោះ និងផ្ដល់ដល់ជនរងគ្រោះ
ទទួលបានលទ្ធផល ល្អ
១១. វិន័យ សាមគ្គីគ្នា
ទទួលបានលទ្ធផល ល្អ
១២.សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យល្អ

បន្ទាប់ពីរាយការណ៍លទ្ធផលនៃវគ្គហ្វឹកហ្វឺនរួចមក សិក្ខាកាមបានធ្វើការសម្តែងជូនអង្គពិធី និងគណៈអធិបតីទស្សនា អំពីការធ្វើប្រតិបត្តិការសង្គ្រោះពីការរលំបាក់អគារ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនថា៖ ភារកិច្ចរុករក និងសង្រ្គោះគ្រោះមហន្តរាយ គឺជាភារកិច្ចពោរពេញទៅដោយឧបស័គ្គ និងយថាហេតុកើតឡើងដោយគ្មានការគ្រោងទុក ដែលទាមទារឱ្យយោធិនគ្រប់រូបនៃកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ ត្រូវតែមានសមត្ថភាពជំនាញពិតប្រាកដច្បាស់លាស់ មានសុខភាពល្អ កាយសម្បទាមាំមួន និងមានទឹកចិត្តអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដើម្បីសង្រ្គោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោកមេបញ្ជាការក៏បានសង្កត់បន្ថែមទៀតថា កងទ័ពត្រូវគោរពអនុវត្តច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងបទវិន័យផ្ទៃក្នុង កងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ទប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាចុងបញ្ចប់លោកមេបញ្ជាការ ក៏បានប្រគល់ជូននៅប័ណ្ណសរសើរដល់យោធាចារ្យ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ព្រមទាំងឧបត្ថម្ភដល់យោធាចារ្យ ចំនួន ៤នាក់ ចំនួន ២.០០០.០០០រៀល។ ក្នុងឱកាសនេះផងដែរ លោក គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឧបត្ថម្ភក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ចំនួន ៥.០០០.០០០រៀលផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print