ប្រធានាធិបតីអាមេរិក-ចិន នឹងជួបពិភាក្សាគ្នានៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីចិន លោកស៊ីជិនពីង បានកំណត់យកថ្ងៃទី១៥ខែវិច្ឆិកា ដើម្បីជួបពិភាក្សាគ្នាតាមអនឡាញ។ ជំនួបពិភាក្សានោះនឹងផ្តោតទៅលើបញ្ហាវិវាទរវាងប្រទេសទាំងពីរ ក្នុងនោះមានបញ្ហាកូវីដ-១៩ បញ្ហាពាណិជ្ជកម្ម…។ មន្ត្រីអាមេរិកបញ្ជាក់ថា ការជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយមេដឹកនាំចិន ស៊ី ជីនពីង គឺជាវិធីសាស្ត្រល្អបំផុតដើម្បីជួយដល់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ។ គម្រោងជួបពិភាក្សាគ្នាតាមអនឡាញនេះបានឯកភាពគ្នារួចរាល់ហើយ ក្រោយជំនួបពិភាក្សានៅទីក្រុង Zurich ប្រទេសស្វិស រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងសមាជិកគណបក្សមជ្ឈិមរបស់ចិន។ កន្លងមកប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃទី៩ខែកញ្ញា ដោយផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងបញ្ហាកូវីដ-១៩ ។ នេះជាជំនួបពិភាក្សាតាមទូរស័ព្ទដំបូងបង្អស់រវាងមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោកចាប់តាំងពីប្រធានាធិបតីបៃឌិនឡើងកាន់អំណាចនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងអញ្ជើញប្រធានាធិបតីអាមេរិកមកចូលរួមមើលការប្រកួតកីឡារដូវរងានៅទីក្រុងប៉េកាំង ដែលរៀបចំឡើងនៅខែកុម្ភៈឆ្នាំ២០២២ ៕ ដោយសាធី

...

រូបថត៖CNN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print