មានជំងឺចំនួន៣នាក់​ និងគ្រួសារសពសមាជិកទទួលមរណភាពចំនួន២គ្រួសារ នៅខណ្ឌដូនពេញ ទទួលអំណោយពីមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិ ទៅជួយឧបត្ថម្ភជូនដល់សមាជិក​ សមាជិកាដែលមានជំងឺចំនួន៣នាក់​ និងគ្រួសារសពសមាជិកទទួលមរណភាពចំនួន២គ្រួសារ នៅខណ្ឌដូនពេញ​ ។

នាឱកាសនោះ​ លោក​ស្រីអនុប្រធានគណៈកម្មាធិការមូលនិធិ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក​ សមាជិកាដែលមានជំងឺដោយសូមឱ្យបន្តស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ពិសារថ្នាំឲ្យបានទៀងទាត់​ ដើម្បីជំងឺឆាប់បានជាសះស្បើយ​ ព្រមទាំងក្រុមគ្រួសារសពសមាជិក​ដែលបានទទួលមរណភាពដោយសូមឱ្យមេត្តាកាត់ចិត្ត​ បន្តមើលថែកូនចៅ​ ខិតខំប្រ​កបរបររកទទួលទាន​ ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត​ និងសូមបួងសួងចំពោះវិញ្ញាណក្ខន្ធសពសមាជិកទាំងពីរ​ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។

សូមបញ្ជាក់ថា៖​ មូលនិធិសហសង្គ្រោះសាខា បានជួយឧបត្ថម្ភជូនដល់សមាជិក​ សមាជិកាដែលមានជំងឺ​ ក្នុង១នាក់ៗចំនួន៤សែនរៀល​ និងគ្រួសារសពសមាជិកទទួលមរណភាព​ ក្នុង១គ្រួសារៗចំនួន១លានរៀល​ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print