អាល្លឺម៉ង់ត្រូវបានគេចាត់ទុកថាជាគំរូនៃការទប់ស្កាត់កូវីដ-១៩នាពេលកន្លងមក។ ប៉ុន្តែនៅពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងខ្ពស់ ដោយមានករណីឆ្លងជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ មូលហេតុនៃការឆ្លងកូវីដ-១៩នៅក្នុងប្រទេសអាល្លឺម៉ង់កើតចេញពីការចាក់វ៉ាក់សាំងបានតិចនៅឡើយ។ តាមសារព័ត៌មាន CNBC បានផ្សាយថា អាល្លឺម៉ង់ស្ថិតនៅក្នុងការឆ្លងកូវីដ-១៩ដំណាក់កាលទី៤ ប្រភេទដែលតា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែទៅត្រជាក់នៅក្នុងប្រទេសនេះ។ កាលពីថ្ងៃទី ១១ខែវិច្ឆិកាគឺជាថ្ងៃទី៤ជាប់គ្នាដែល អាល្លឺម៉ង់ប្រឈមនឹងការឆ្លងកូវីដ-១៩ លើសពី៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ តាមតួលេខរបស់ Robert Kock Institute ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រអាល្លឺម៉ង់ បានឱ្យដឹងថា មកទល់ពេលនេះអាល្លឺម៉ង់មានករណីឆ្លងកូវីដ-១៩ សរុបជាង ៤,៨៩លាននាក់ និងស្លាប់ជាង ៩៧ពាន់នាក់។ បើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងក្តី ប៉ុន្តែតំណាងរាស្ត្រអាល្លឺម៉ង់ មិនចង់ឲ្យមានការបិទទ្វារជាថ្មីនោះឡើយ។ រដ្ឋមួយចំនួននៅក្នុងប្រទេសនេះក៏បានអនុម័តការបិទខ្ទប់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន។ ករណីឆ្លងកូវីដ-១៩ កើនឡើងនៅអាល្លឺម៉ង់ ដោយសារតែចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅមានទាបនៅឡើយទេ ទាំងនោះហើយបានជា តំណាងរាស្ត្រអាល្លឺម៉ង់អំពាវនាវឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ឱ្យបានលឿនបំផុត៕ដោយ៖សាធី
រូបថត៖Getty/CNBC.