ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូ ទៅប៉ះនឹងបង្កាន់ដៃស្ពានអាកាស7មករា បណ្ដាលឲ្យធ្លាក់មកក្រោមបោកនិងថ្នល់ កាលពីវេលាម៉ោង១២និង៥០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចស្ពានអាកាស7មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូzoomer-x ពណ៌ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ1GI-8911ធ្វើដំណើរឡើងលើស្ពានអាកាស 7 មករាតាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកផ្លូវដល់បំបែកចុងស្ពានបានបត់ស្ដាំដៃចុះមកផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃប៉ះបង្កាន់ដៃស្ពាន បណ្ដាលអោយធ្លាក់ចុះមកក្រោមបោកនិងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់និងរថយន្តសង្គ្រោះបន្ទាន់បានមកយកជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះទេ បានទាមទារត្រឡប់ទៅផ្ទះវិញដោយខ្លួន តែសមត្ថកិច្ចមិនព្រមខ្លាចជនរងគ្រោះធ្វើដំណើរទៅខ្លាចជួបគ្រោះទៀត ទើបសមត្ថកិច្ច សួរនាំជនរងគ្រោះរកលេខទូរស័ព្ទ រួចសមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិដើម្បីឲ្យចុះមកកន្លែងកើតហេតុ រួចសាច់ញាតិឲ្យរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕
ដោយ៖សុខាសែនជ័យ