ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់មានករណីគ្រោះអគ្គិភ័យមួយឆាបឆេះផ្ទះមួយល្វែងបណ្តាលឲ្យខូចខាតសម្ភារះអស់មួយចំនួនតែគ្មានមនុស្សណាម្នាក់រងរបួសឡើយ។
ហេតុការណ៍អគ្គិភ័យខាងលើនេះកើតឡើងនៅវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅផ្ទះលេខ៥៦៦ ផ្លូវ៦០K ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ទេព បូរី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ គ្រូទាយហើយចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
លោកបន្តថាក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ខូចខាតសម្ភារៈកង្ហារ ៣គ្រឿង, ពូកចំនួន២, លក់ដូរប្រាក់សម្ភារៈមួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ។
លោកបានបន្តថាសម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៦និង៤០នាទីល្ងាចនាថ្ងៃដដែរ៕
ដោយ៖ អរុណរះ